Monday, August 28, 2017

ទ្រឹស្តី The Nutritive Cycle Theory

Natural Farming (NF) ត្រូវបានបង្កើតឡើងដោយ Dr. Cho Can Kyu នៅវិទ្យាស្ថានJanon Natural Farming in ប្រទេសកូរេខាងត្បូង ។ NF ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីការ​ផ្លាស់ប្តូរវិធីសាស្ត្រដាំដុះដោយជៀសវាងការប្រើប្រាស់សារធាតុគីមី និងវិធីសាស្ត្រផ្សេងៗប៉ះពាល់ដល់សុខភាព នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

NF បានស្វែងយល់ពីភាពសម្បូរបែបនៃធម្មជាតិ និងប្រើប្រាស់នៅធនធានទាំងឡាយ​ដែលមាននៅក្នុងតំបន់សម្រាប់ដំណើរការផលិតកម្ម ។ ដោយសារការសិក្សារស្វែងយល់ពី ធម្មជាតិ NF គឺពឹងផ្អែកទាំងស្រុងទៅលើ ទ្រឹស្តី The Nutritive Cycle Theory ។ ទ្រឹស្តីមួយនេះបានបញ្ជាក់​ថារុក្ខជាតិ និងបសុសត្វ ត្រូវការសារធាតុចញ្ចឹមខុសៗគ្នាទៅដំណាក់កាលនៃការលូតលាស់ ។ ទ្រឹស្តី The Nutritive Cycle Theory បានធ្វើការបែងចែកដំណាក់កាលនៃការលូតលាស់របស់រុក្ខជាតិជាបី (០៣) ដំណាក់កាលខុសគ្នា៖ 1. Growth and Vegetative Growth Stage, 2.Morning Sickness or Cross Over Period និង 3. Reproductive Growth Stage.

1.    ដំណាក់កាល Growth and Vegetative: អាចនិយាយបានថាវាជាដំណាក់កាលមួយដែលរុក្ខជាតិចាប់ផ្តើមរីកលូតលាស់ដំបូងបន្ទាប់ពីបណ្តុះគ្រាប់ រហូតដល់លាស់ស្លឹកបាន ៥ ទៅ៦សន្លឹក ។ ប្រសិនប្រើធ្វើការប្រៀបធៀបជាមួយនឹងមនុស្សវិញអាចនិយាយបានថាគឺចាប់ផ្តើមពីការចាប់កំណើតរហូតដល់ពេញវ័យ ។ ក្នុងដំណាក់កាលនេះរុក្ខជាតិនឹងត្រូវការសារធាតុសំខាន់ៗមួយចំនួនជាចាំបាច់ដូចជា៖ Nitrogen (ច្រើន), Phosphorus (បន្តិច), Potassium (បន្តិច), Calcium (បន្តិច) ។

2.    ដំណាក់កាល Morning Sickness or Cross Over Period: ដំណាក់កាលនេះគឺជាដំណាក់កាលមួយដែលរុក្ខជាតិចាប់ផ្តើមចេញផ្កា ហើយក៏រៀបចំខ្លួនសម្រាប់ការ​ផលិត​ផ្លែផងដែរ ។ ​​ពាក្យថា Morning Sickness បើធៀបនឹងមនុស្សគឺស្នើនឹងចាញ់កូន ដែលគ្រានេះទាំងមនុស្សនឹងត្រូវការនូវអាហារទាំងឡាយណាដែលមានជាតិជូរ ដោយឡែករុក្ខជាតិក៏ដូចគ្នាដែរ វានឹងត្រូវការការសារធាតុចញ្ចឹមដែលមានជាតិជូរ ដែលបានមកពីក្នុងទម្រង ល្បាយហ្វូសហ្វ័រ (Phosphoric [P])។ ក្នុងដំណាក់កាលនេះរុក្ខជាតិនឹងត្រូវការសារធាតុសំខាន់ៗមួយចំនួនជាចាំបាច់ដូចជា៖ Nitrogen (បន្តិច), Phosphorus (ច្រើន), Potassium (មធ្យម), Calcium (មធ្យម) ។

3.    ដំណាក់កាល Reproductive Growth: ដំណាក់កាលនេះគឺចាប់ផ្តើមពីរុក្ខជាតិមានផ្ការហូតដល់ផ្លែទុំ ហើយនៅពេលនេះគឺវានឹងចាប់ផ្តើមរក្សានៅសារធាតុ Carbohydrate នៅក្នុងផ្លែ ឬនៅក្នុងសរីរាង្គផ្សេងទៀត ។ ក្នុងដំណាក់កាលនេះរុក្ខជាតិនឹងត្រូវការសារធាតុសំខាន់ៗមួយចំនួនជាចាំបាច់ដូចជា៖ Nitrogen (បន្តិច), Phosphorus (ច្រើន), Potassium (មធ្យម), Calcium (ច្រើន) ។