Friday, September 1, 2017

Indigenous Microoganisms (IMOs)


Indigenous Microoganisms (IMOs)


Natural Farming ផលិតបាននូវទន្និផលមួយដ៏ល្អនៅពេលដែលដីមានស្ថានភាពមូយដែលអំណោយផលដល់រុក្ខជាតិ ។ IMOs គឺមានតួនាទីមួយយ៉ាងសំខាន់ក្នុងការបំលែងដីឲ្យមានលក្ខណះមួយល្អប្រសើរសម្រាប់ការដំាដុះ។ IMOs មានតួនាទីសំខាន់ៗ២យ៉ាងគឺ ១. វាធ្វើ​ការបំបែកធាតុនៃសរីរាង្គដូចជាដើមឈើងាប់, សត្វ និងកាក់សំណល់ផ្សេងៗឲ្យទៅជាសារធាតុចញ្ចឹមដែលវាផ្តល់នូវភាពងាយស្រួលដល់រុក្ខជាតិក្នុងការស្រួបយក, ២. វាអាចបង្កើតនៅ​ធាតុផ្សំមយយចំនួនដូចជា សារធាតុបដិបក្ខប្រាណ (Antibiotic Substances), អង់ស៊ីន (enzymes) និង Lactic Acid ដែលសារធាតុទាំងនេះអាចបង្រ្កាបនៅជំងឺផ្សេង ហើយជួយធ្វើឲ្យដីមានស្ថានភាពល្អប្រសើរ ។
IMOs អាចប្រមូលបានតាមមធ្យោបាយ និងកន្លែងជាច្រើន។​ វាអាចប្រមូលក្នុងតំបន់ភ្នំ និងទីទួល ប៉ុន្តែវាក៏អាចប្រមូលបាននៅតំបន់ផ្សេងទៀតផងដែរ ។ ដើម្បីប្រមូល IMOs នោះអ្នកនឹងតម្រូវឲ្យមានឧបករណ៍មួយចំនួយដែលមានរៀបរាប់ដូចខាងក្រោម៖
-​ ប្រអប់ធ្វើអំពីឈើ
- បាយ
- ក្រណាត់ ឬក្រដាស់ (ប្រើសម្រាប់គ្រប់លើប្រអប់)
- កៅស៊ូ ឬអំបោះ (សម្រាប់ចង់គម្រប់ប្រអប់)
- ស្កត្នោត ឬ Brown Sugar
- ក្រឡធ្វើពីដី ឬកញ្ចក់


ដើម្បីប្រមូល IMOs ជាដំបូង៖ 

១. ដាក់បាយចូលទៅក្នុងប្រអប់ឈើ, 
២. គ្រប់ប្រអប់ឈើ ជាមួយនឹងក្រណាត់ ឬក្រដាស់ ដែលអាចឲ្យខ្យល់ចេញចូលបាន, 
. ដាក់ប្រអប់ឈើនៅតាមតំបន់មួយចំនួនដូចជា តំបន់ព្រៃ, គំនរស្លឹកឈើងាប់, ក្រោមដើមឈើ (ដើមឬស្សី....) ហើយត្រូវប្រមូលស្លឹកឈើងាប់គ្រប់ពីលើប្រអប់បន្ថែម, 
៤. ត្រូវរៀបចំប្រអប់ឈើនេះឲ្យមានសុវត្ថិភាព ជៀសវាងសត្វ នឹងទឹកភ្លៀង, 
. បន្ទាប់ពី៣ថ្ងៃបាននៅក្នុងប្រអប់នឹងគ្រប់ដណ្តប់ដោយ Microorganisms, 
៦. យកបាយទាំងនោះទៅរៀបចំទុកដាក់នៅក្នុងក្រឡ (Microorganisms ទាំងនេះត្រូវបានគេហៅថា IMO 1), 
៧. លាយបាយដែលពោរពេញទៅដោយ Microorganisms ទាំងនោះជាមួយនឹងស្ករត្នោត ឬ Brown Sugar ក្នុងទំងន់ស្នើគ្នា ហើយច្របល់ឲ្យបានសព្វហើយរក្សាទុកនៅកន្លែងដែលមានម្លប់ឆ្ងាយពីពន្លឺព្រះអាទិត្យក្នុងរយះពេល ៧ថ្ងៃ ។ ល្បាយនៅក្នុងក្រឡនេះត្រូវបានគេឲ្យឈ្មោះថា IMO 2 ។​  
៨. បន្ទាប់មកដើម្បីបង្កើត IMO 3 អ្នកត្រូវកន្ទក់ ឬអង្កាម មកលាយជាមួយនឹង IMO 2 ក្នុងសមាមាត្រ ២:១០០០ (មានន័យថា IMO 2 ២ មីលីក្រាម លាយជាមួយនឹងកន្ទក់ ១គីឡូក្រាម) ដោយលាយមកជាមួយនឹង​ទឹក (ទឹកដែលគ្មានជាតិក្លរីន) គួបផ្សំនឹង Fermented Plan Juice 1:500 (FPJ), Brow Rice Vinegar 1:500 (BRV), Oriental Herbal Nutrient 1:1000 (OHN), ទឹកសមុទ្រ 1:25 (SW) ។ ៩.ច្របល់ឲ្យបានសព្វគ្រប់ល្បាយនេះដោយស្លឹកឈើងាប់ ហើយរក្សាទុកក្នុងរយះពេល៧ថ្ងៃ។ នៅថ្ងៃទី ២ ត្រូវច្របល់ល្បាយនេះឡើងវិញហើយត្រូវឧស្សាហ៍មើលផ្ទៃខាងលើ និងវាស់កំដៅជាប្រចាំ។ កំដៅមិនត្រូវឲ្យលើសពី ៥០ អង្សារ C បើក្តៅលើសពីនៅត្រូវច្របល់ល្បាយនេះដើម្បីបន្ថយកំដៅវា ។ 


Monday, August 28, 2017

ទ្រឹស្តី The Nutritive Cycle Theory

Natural Farming (NF) ត្រូវបានបង្កើតឡើងដោយ Dr. Cho Can Kyu នៅវិទ្យាស្ថានJanon Natural Farming in ប្រទេសកូរេខាងត្បូង ។ NF ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីការ​ផ្លាស់ប្តូរវិធីសាស្ត្រដាំដុះដោយជៀសវាងការប្រើប្រាស់សារធាតុគីមី និងវិធីសាស្ត្រផ្សេងៗប៉ះពាល់ដល់សុខភាព នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

NF បានស្វែងយល់ពីភាពសម្បូរបែបនៃធម្មជាតិ និងប្រើប្រាស់នៅធនធានទាំងឡាយ​ដែលមាននៅក្នុងតំបន់សម្រាប់ដំណើរការផលិតកម្ម ។ ដោយសារការសិក្សារស្វែងយល់ពី ធម្មជាតិ NF គឺពឹងផ្អែកទាំងស្រុងទៅលើ ទ្រឹស្តី The Nutritive Cycle Theory ។ ទ្រឹស្តីមួយនេះបានបញ្ជាក់​ថារុក្ខជាតិ និងបសុសត្វ ត្រូវការសារធាតុចញ្ចឹមខុសៗគ្នាទៅដំណាក់កាលនៃការលូតលាស់ ។ ទ្រឹស្តី The Nutritive Cycle Theory បានធ្វើការបែងចែកដំណាក់កាលនៃការលូតលាស់របស់រុក្ខជាតិជាបី (០៣) ដំណាក់កាលខុសគ្នា៖ 1. Growth and Vegetative Growth Stage, 2.Morning Sickness or Cross Over Period និង 3. Reproductive Growth Stage.

1.    ដំណាក់កាល Growth and Vegetative: អាចនិយាយបានថាវាជាដំណាក់កាលមួយដែលរុក្ខជាតិចាប់ផ្តើមរីកលូតលាស់ដំបូងបន្ទាប់ពីបណ្តុះគ្រាប់ រហូតដល់លាស់ស្លឹកបាន ៥ ទៅ៦សន្លឹក ។ ប្រសិនប្រើធ្វើការប្រៀបធៀបជាមួយនឹងមនុស្សវិញអាចនិយាយបានថាគឺចាប់ផ្តើមពីការចាប់កំណើតរហូតដល់ពេញវ័យ ។ ក្នុងដំណាក់កាលនេះរុក្ខជាតិនឹងត្រូវការសារធាតុសំខាន់ៗមួយចំនួនជាចាំបាច់ដូចជា៖ Nitrogen (ច្រើន), Phosphorus (បន្តិច), Potassium (បន្តិច), Calcium (បន្តិច) ។

2.    ដំណាក់កាល Morning Sickness or Cross Over Period: ដំណាក់កាលនេះគឺជាដំណាក់កាលមួយដែលរុក្ខជាតិចាប់ផ្តើមចេញផ្កា ហើយក៏រៀបចំខ្លួនសម្រាប់ការ​ផលិត​ផ្លែផងដែរ ។ ​​ពាក្យថា Morning Sickness បើធៀបនឹងមនុស្សគឺស្នើនឹងចាញ់កូន ដែលគ្រានេះទាំងមនុស្សនឹងត្រូវការនូវអាហារទាំងឡាយណាដែលមានជាតិជូរ ដោយឡែករុក្ខជាតិក៏ដូចគ្នាដែរ វានឹងត្រូវការការសារធាតុចញ្ចឹមដែលមានជាតិជូរ ដែលបានមកពីក្នុងទម្រង ល្បាយហ្វូសហ្វ័រ (Phosphoric [P])។ ក្នុងដំណាក់កាលនេះរុក្ខជាតិនឹងត្រូវការសារធាតុសំខាន់ៗមួយចំនួនជាចាំបាច់ដូចជា៖ Nitrogen (បន្តិច), Phosphorus (ច្រើន), Potassium (មធ្យម), Calcium (មធ្យម) ។

3.    ដំណាក់កាល Reproductive Growth: ដំណាក់កាលនេះគឺចាប់ផ្តើមពីរុក្ខជាតិមានផ្ការហូតដល់ផ្លែទុំ ហើយនៅពេលនេះគឺវានឹងចាប់ផ្តើមរក្សានៅសារធាតុ Carbohydrate នៅក្នុងផ្លែ ឬនៅក្នុងសរីរាង្គផ្សេងទៀត ។ ក្នុងដំណាក់កាលនេះរុក្ខជាតិនឹងត្រូវការសារធាតុសំខាន់ៗមួយចំនួនជាចាំបាច់ដូចជា៖ Nitrogen (បន្តិច), Phosphorus (ច្រើន), Potassium (មធ្យម), Calcium (ច្រើន) ។